អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​នាយក​រដ្ឋ​មន្ត្រី​៖ បក្ស​​កាន់​​អំណាច​​​​បន្ត​​អនុវត្ត​វប្ប​ធម៌​សន្ទ​នា យ៉ាងស្មោះស

ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ក្នុង​ថ្ងៃ​៧មករា​ ដែល​គណបក្ស​នេះ​ចាត់ទុកថា​ជា​ថ្ងៃ​ជ័យ​ជំនះ​លើ​របប​ប្រល័យពូជ​សាសន៍​ប៉ុល​ព​ត​នោះ ​បាន​លើក​ឡើង ​ថា​គណបក្ស​ប្រជា​ជន​កម្ពុជា​បន្ត​អនុវត្ត​យ៉ាង​ស្មោះ​ស​នូវ​វប្បធម៌សន្ទនា​ជាមួ​យ​គណ​បក្ស ​ដែល​​មាន​​អាសនៈ​​ក្នុង​​រដ្ឋស​ភា និង​ព្រឹទ្ធ​សភា។​ ការ​លើក​ឡើង​របស់​លោក​នាយ​ករដ្ឋមន្ត្រី​ ធ្វើឡើង​ក្រោយ​​​​​ពីគណបក្ស​ ដែល​​​មាន​អាសនៈក្នុងសភា ​ទាំង​​ពីរ​​ឲ្យ​​តម្រុយ​នៃកា​រងាក​ទៅ​ជជែក​គ្នាពី​បញ្ហាន​យោបាយ ​ដែល​បាន​កើត​ឡើង​នា​រយៈពេល​ចុង​ក្រោយ​នេះ។

លោក​នាយក​រដ្ឋ​មន្ត្រី​ប្រលែង​ព្រាប​ក្នុ​ង​ថ្ងៃ​៧ម​ករា ​នៅ​ស្នាក់​ការ​កណ្តាល​គណបក្ស​ប្រជាជនក​ម្ពុជា​
លោក​នាយក​រដ្ឋ​មន្ត្រី​ប្រលែង​ព្រាប​ក្នុ​ង​ថ្ងៃ​៧ម​ករា ​នៅ​ស្នាក់​ការ​កណ្តាល​គណបក្ស​ប្រជាជនក​ម្ពុជា​ PM Hun Sen Page
ផ្សាយពាណិជ្ជកម្ម

លោក​ហ៊ុន ​សែន ​ក្នុង​នាម​ជា​ប្រធានគ​ណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ថ្លែង​នៅ​ចំពោះ​មុខ​សមា​ជិក​សមាជិកា​ពី​គ្រប់​ខេត្ត​ក្រុង​ ថា​គណ​បក្ស​នេះ​បន្ត​អនុវត្ត​យ៉ាងស្មោះ​ស​នូវវ​ប្បធម៌​សន្ទនា​ជាមួ​យ​ គណបក្ស​ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ​និង​ព្រឹទ្ធសភា ​តាម​គោល​ការណ៍នៃ​លទ្ធិ​ប្រជា​ធិប​តេយ្យ។ តាម​រយៈ​សុន្ទរក​ថាក្នុ​ង​ពិធី​មីទ្ទិញ​រំឭក​ខួប​លើក​ទី៣៨ ​នៃ​ទិវា​ជ័យ​ជំម្នះ​៧ម​ករា​នោះ ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ភាព​មិន​ស្មោះ​ត្រង់​ ការ​ប្រើ​ពាក្យ​សម្តី​អសុរស​វាយប្រហារ​គ្នា ​និង​ការ​ញុះញង់​បង្ក​ បញ្ឆេះ​ឲ្យ​មាន​ការ​គុំ​កួន​ចង​កំហឹង​នឹង​គ្នា ​គឺ​មិន​អាច​រក្សា​អាយុ​ជីវិ​តនៃ​វប្បធម៌សន្ទនាបា​ន​ឡើយ​។

ការ​លើក​ឡើង​ពី​ការ​បន្ត​អនុវត្តយ៉ាងស្មោះសរនូវវប្បធម៌ស​ន្ទនា​របស់​លោក​ នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​នៅ​ថ្ងៃ​ទី​០៧ ​មក​រា ​គឺ​ក្រោយពេល​ដែល​ លោក​ស ខេង ​​ថ្នាក់​​ដឹក​នាំតំ​ណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​ បាន​បង្ហាញ​គម្រោង​ជួប​​គណបក្ស​សង្គ្រោះជា​តិ​ក្រោយ​ថ្ងៃទី​១១​មករា។ ការ​ផ្ដល់​សញ្ញា​វិជ្ជ​មាន​យ៉ាង​ដូច្នេះ​បន្ទាប់​ពី​លោក ​កឹម សុខា ប្រធាន​ថ្នាក់​ដឹក​នាំគ​ណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្ញើ​លិខិត​ទៅ​កាន់​លោក​ ស ខេង​ ​កាល​ពី​ថ្ងៃទី​៥ម​ករា ដើម្បី​រកពេល​វេលា​សម​ស្រប​ណា​មួយ​ជួប​គ្នា​ដោះស្រា​យ​បញ្ហា​ដែល​សេស​សល់​ ឲ្យ​បាន​ក្នុង​ខែ​មករា​នៃ​ឆ្នាំ​ថ្មី​នេះ។​

សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ ​លោក​ សូរ ចន្ថា​ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តជាតិ​ថា ​ចាប់​តាំង​ពី​បង្កើត​វប្បធម៌​សន្ទនា​នេះ​មក​ គឺ​គណបក្ស​កាន់​អំណាច​តែង​តែ​ប្រកាស​បន្ត​វប្បធម៌​សន្ទនា ​ប៉ុន្តែ​បើតា​ម​ការ​ពិនិត្យ​ជាក់ស្តែង​គឺ​មិន​មាន​វប្បធម៌​សន្ទាន​ដែល​ស្មោះ​ត្រង់​ទេ។​ លោក​បញ្ជាក់​ថា​វប្បធម៌​សន្ទនា​កន្លង​មក​គឺ​បានប​ង្កប់​នូវយុទ្ធ​សាស្ត្រ និ​ង​ល្បែង​នយោបាយ​នៅ​ក្នុង​នោះ ​ដែល​ធ្វើ​ឲ្យ​ដៃគូ​ម្ខាង​ទៀត​ចុះ​ខ្សោយ​។​

លោក​អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​ថា​លោក​រីក​រាយ ដែល​គណបក្ស​នយោបាយ​ទាំង​ពីរបន្ត​វប្បធម៌​សន្ទនា​ជា​មួយ​គ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា​រួម​របស់​ប្រទេស​ជាតិ។ លោក​បញ្ជាក់​ថា​វប្ប​ធម៌​សន្ទនាស្មោះ​ស ឬ​មិន​ស្មោះ​ស គឺ​ទុក​ឲ្យ​សាធារណៈ​មតិ​ជា​អ្នក​វាយ​តម្លៃ ចំណែក​គណបក្ស​សង្រ្គោះ​ជាតិ​មិន​មានល្បិច​អ្វី​នោះ​ទេ ហើយ​អ្វី​ដែល​សំខាន់​គឺ​គណបក្ស​ប្រឆាំង​ចង់​ចូល​រួម​ជជែក​ដោះ​ស្រាយ​បញ្ហា ដែល​ជា​ផលប្រយោជន៍​សង្គម។ 

គួរ​​ជំរាប​​ជូ​ន​​ថា​​ វប្បធម៌​សន្ទនា ​ត្រូវ​បាន​ផ្តួច​ផ្តើម​បង្កើត​ឡើង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន​ សែន ​ប្រធានគណបក្ស​ប្រជា​ជន​កម្ពុជា ​និង​លោក​សម​ រង្ស៊ី ​ប្រមុខ​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោយ​ពី​គណបក្ស​ជាប់​ឆ្នោតទាំង​ពីរ​បាន​ចាប់​ដៃ​គ្នាបិ​ទបញ្ចប់​ជម្លោះ​នយោបាយ​កាល​ពីថ្ងៃទី២២​ ខែ​កក្កដា​ ឆ្នាំ២០១​៤។ តាម​រយៈ​វប្បធម៌សន្ទនា​នេះ​គណបក្ស​ទាំង​ពីរ​ក៏បា​ន​សម្រេច​នូវ​កិច្ច​ការ​ជាតិ​ធំៗ​ជា​មួយ​គ្នា​ដូច​ជា ​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​ និង​ បទ​បញ្ជា​ផ្ទៃ​ក្នុងនៃ​រដ្ឋ​សភា​ជា​ដើម​។ ជា​មួយ​គ្នា​នេះ​ បញ្ហា​នយោបាយ​មួយ​ចំនួន​ ក៏​ត្រូវ​បាន​ដោះ​ស្រាយតាម​រយៈ​វប្បធម៌​សន្ទនា​នេះ​ផង​ដែរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ