អានតួអត្ថបទ
កម្ពុជា-សិល្បៈ

សិល្បៈ​កែ​ច្នៃ​របស់​ខ្មែរ​៧​ប្រភេទ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ពិព័រណ៍​បារាំង​ពីរ​សប្ដាហ៍

ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ប្រកាស​រៀប​ចំ​កម្មវិធី​ពីរ​សប្ដាហ៍​នៅ​ភ្នំពេញ ដើម្បី​ចូល​រួម​អបអរ​មិត្តភាព បារាំង-កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​១៧​ដល់​៣០​ខែ​មីនា។ នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​រៀប​ចំ​ទស្សនីយភាព​នេះ សិល្បៈ​កែ​ច្នៃ​របស់​ខ្មែរ​៧​ប្រភេទ នឹង​បង្ហាញ​ខ្លួន សម្រាប់​ការ​ទស្សនា​កំសាន្ត​ដល់​សាធារណៈ​ជន​ខ្មែរ​និង​បរទេស​ផង​ដែរ។

ក្រុម​សិល្បៈ​កែ​ច្នៃ
ក្រុម​សិល្បៈ​កែ​ច្នៃ @សហការី
ផ្សាយពាណិជ្ជកម្ម

សិល្បៈ​កែ​ច្នៃ​របស់​ខ្មែរ​ទាំង​៧​ប្រភេទ​នោះ​រួម​មានៈ សត្វ​គោ​ព្រៃ​កែ​ច្នៃ​ចេញ​ពី​ច្រវ៉ាក់​ម៉ូតូ​និង​គ្រឿង​ម៉ាស៊ីន​ចាស់ៗ​មួយ​ចំនួន​ទៀត , ការ​សូន្យ​រូប​មនុស្ស​បង្ហាញ​ពី​ផល​វិបាក​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ មុន​សម័យ​ប៉ុលពល និង​ការ​សូន​រូប​រុក្ខជាតិ​ផ្លែ​ឈើ​ទាល​ចេញ​ពី​ដើម​ផ្ដៅ ជា​ដើម។ ក្នុង​ចំណោម​រូបភាព​ដែល​បាន​រៀប​រាប់​ទាំង​នេះ សុទ្ធ​តែ​បង្កប់​អត្ថន័យ​នៅ​ក្នុង​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ។

លោក ឯម រៀម ដែល​ស្នាដៃ​សិល្បៈ​របស់​គាត់​ទទួល​បាន​ការ​ចាប់អារម្មណ៍​ជាង​គេ តាម​រយៈ ការ​យក​រុក្ខជាតិ​ផ្ដៅ​មក​ច្នៃ​ជា​ផ្លែ​ឈើ​​ទាល ដែល​ផ្លែ​ឈើ​ទាល​នេះ​មាន​ប្រភព​មក​ពី​ខេត្ត​សៀមរាប​បាន​អះអាង​ថា លោក​ចង់​បំផុស​ឲ្យ​ពលរដ្ឋ​ខ្មែរ​មក​ប្រើ​ប្រាស់​ផលិត​ផល​ផ្ដៅ។ លោក ឯម រៀម កត់​សម្គាល់​ថា ទម្លាប់​ពលរដ្ឋ​ខ្មែរ​ស្ទើរ​តែ​ទាំង​ស្រុង​មើល​រំលង​គុណភាព​វត្ថុ​ធាតុ​ដើម​នៅ​ស្រុក ដោយ​ឲ្យ​តម្លៃ​ទៅ​លើ​របស់​ប្រើ​កែ​ច្នៃ​ពី​ខាង​ក្រៅ​មក​វិញ។ បើ​តាម​លោក ឯម រៀម ផ្ទុយ​ពី​ជន​ជាតិ​ខ្មែរ ជន​បរទេស​បែរ​ជា​ចាប់​អារម្មណ៍​ផលិត​ផល​របស់​ខ្មែរ​ទៅ​វិញ ពិសេស​គឺ​ការ​ច្នៃ​រុក្ខជាតិ​ផ្ដៅ​ទៅ​ជា​របស់​ប្រើ​ប្រាស់​អ្វី​មួយ។

ចំណែក​ស្ថានទូត​បារាំង​នឹង​បង្ហាញ​ពី វប្បធម៌ សិប្បកម្ម និង​សហគ្រិន​ភាព​របស់​វិនិយោគ​ទុន​បារាំង។ បើ​ផ្អែក​តាម​ខ្លឹម​សារ​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​មីនា​នេះ នៅ​ក្នុង​កម្មវិធី​បារាំង​ពីរ​សប្ដាហ៍​នៅ​ភ្នំពេញ ក៏​មាន​ដែរ​ការ​បង្ហាញ​មុខ​ម្ហួប​របស់​ប្រទេស​ប្រចាំ​នៅ​ភោជនីយដ្ឋាន​មួយ​ចំនួន​នៅ​ភ្នំពេញ និង​សៀមរាប។ ក្រៅ​ពី​បង្ហាញ​មុន​ម្ហូប​មាន​ការ​ប្រគុំ​តន្ត្រី និង​កិច្ច​ពិភាក្សា​ទៅ​លើ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​បារាំង​ប្រចាំ​នៅ​កម្ពុជា។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​បារាំង​ដែល​កំពុង​ធ្វើ​វិនិយោគ​នៅ​កម្ពុជា​មាន​ចំនួន​៤០០​ក្រុមហ៊ុន។ ហើយ​បារាំង​គឺ​ប្រទេស​ទី​១​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ដែល​មាន​ក្រុមហ៊ុន​មក​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា។ ចំណែក​ទំហំ​ពាណិជ្ជកម្ម​រវាង​បារាំង និង​កម្ពុជា​មាន​ការ​កើន​ឡើង​៣៦​ភាគ​រយ​នៅ​ក្នុង​ឆ្នាំ​២០១៦​ដោយ​គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន​៩៤០​លាន​អឺរ៉ូ។ ​បើ​តាម​ស្ថានទូត​បារាំង ការ​នាំ​ចូល​ពី​កម្ពុជា​ទៅ​បារាំង​មាន​ចំនួន​ច្រើន​ជាង បារាំង​នាំ​ចូល​មក​កម្ពុជា។ លោក​ស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បញ្ជាក់​ថាកម្មវិធី​២​សប្តាហ៍​នៅ​កម្ពុជា​ពេល​នេះ គឺ​ជា​ការ​ពង្រឹង​នូវ​ទំនាក់​ទំនង​រវាង​កម្ពុជា​បារាំង​បន្ថែម​ទៀត ជា​ពិសេស​មាន​ការ​ទាក់​ទាញ​វិនិយោគិន​បារាំង​កាន់​តែ​ច្រើន​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ