អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ថ្នាក់​ដឹកនាំ​​មូលដ្ឋាន​​ទទួល​យក​​វប្បធម៌​​សន្ទនា​​តែ​​អ្នក​តាម​ដាន​​សភាពការណ៍​​មិន​មាន​​ជំនឿ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្បាលរថភ្លើង​ដែល​ពាក់​ស្លា​កថា«វប្បធម៌​សន្ទនា»ត្រូវបាន​បញ្ជា​ឲ្យ​ដើរ​ដោយ​ថាមពល​ពីរ​រួមគ្នា​គឺ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​សំឡេង​ឆ្នោត​នៅក្នុង​រដ្ឋសភា។ នៅពេលនេះ​ក្បាលរថភ្លើង​មិន​ចេញដំណើរ​តែឯង​ទេ ដោយ​កំពុង​ព្យា​យាម​ភ្ជាប់​ទូរថភ្លើង​ជាច្រើន​នៅតាម​មូលដ្ឋាន ហើយ​ទាញ​ឲ្យ​រត់​ទៅតាម​របត់ផ្លូវ​ជា​មួយគ្នា។ជា​​គោលការណ៍​សមាជិក​គាំទ្រ​គណបក្ស​ទាំងពីរ​ដែល​ស្ថិតនៅ​ថ្នាក់ក្រោម​ជាតិ ប្រៀបបាន​ទៅនឹង​ទូរថភ្លើង​នោះ បាន​ស្វាគមន៍ និង​ទទួលយក ក៏ប៉ុន្តែ​ការទទួលយក​កម្រិត​ណា​នោះ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ។

លោក​ហ៊ុន សែន​ និង​លោកសម រង្ស៊ី​ ​សហស្ថាបនិក​​ "វប្បធម៌​សន្ទនា​"​
លោក​ហ៊ុន សែន​ និង​លោកសម រង្ស៊ី​ ​សហស្ថាបនិក​​ "វប្បធម៌​សន្ទនា​"​ RFI/ Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ