អ្នកនាំពាក្យ៖ ការរក្សាសមាសភាពរដ្ឋាភិបាលចាស់ក្នុងគណៈរដ្ឋមន្ត្រីថ្មី គឺដើម្បីការពារជ័យជំនះរបស់ខ្លួន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:០១
ផ្អែកតាមបញ្ជីឈ្មោះសមាសភាពគណៈរដ្ឋមន្រ្តីថ្មីបង្ហាញថា មានការផ្លាស់ប្តូរតិចតួចបំផុត បើប្រៀបធៀបនឹងបញ្ជីឈ្មោះគណៈរដ្ឋមន្រ្តីចាស់កាលពីអាណត្តិមុន។ ការណ៍នេះ ត្រូវបានអ្នកវិភាគមើលឃើញថា គណៈរដ្ឋមន្រ្តីថ្មី ហាក់មិនគួរឲ្យចាប់អារម្មណ៍នោះទេ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថា ការរក្សានូវមន្រ្តីចាស់របស់ខ្លួន គឺដោយផ្អែកលើស្នាដៃរបស់ពួកគេ ដែលបានដឹកនាំឲ្យគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោតកាលពីខែកក្កដាកន្លងទៅនេះ។ យ៉ាងណាក៏ដោយ តើការបន្តឱបក្រសោបមន្រ្តីចាស់ៗរបស់ខ្លួន នៅក្នុងជួរគណៈរដ្ឋមន្ត្រីថ្មី នឹងផ្តល់ភាពវិជ្ជមានច្រើនជាងអវិជ្ជមានសម្រាប់កម្ពុជា?