ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ចលនាវប្បធម៌នយោបាយថ្មី៖ អ្នកនយោបាយខ្មែរខ្លះគាំទ្រ តែជំរុញឱ្យកំណត់គោលដៅឱ្យបានច្បាស់លាស់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៥៧
ថ្មីៗនេះ ក្រុមអ្នកវិភាគនយោបាយ និងអ្នកឃ្លាំមើលសង្គម បានបង្កើតចលនាវប្បធម៌នយោបាយថ្មី។ ចលនាវប្បធម៌នយោបាយថ្មីនេះ គឺជារបៀបថ្មី ទស្សនៈថ្មី ឥរិយាបថថ្មី និងថាមពលថ្មីនៃការធ្វើនយោបាយ។ ពួកគេបានលើកឡើងថា ការបង្កើតវប្បធម៌នយោបាយថ្មីនេះ គឺចាំបាច់សម្រាប់កម្ពុជា ដើម្បីផ្សះផ្សាជាតិដែលបែកបាក់ដោយសារទម្លាប់ធ្វើនយោបាយបែបចាស់គំរិលរបស់អ្នកនយោបាយខ្មែរបច្ចុប្បន្ន។ សម្រាប់អ្នកនយោបាយកម្ពុជាមួយចំនួន ការបង្កើតចលនាវប្បធម៌នយោបាយថ្មីគឺល្អ ប៉ុន្តែពួកគេជំរុញឱ្យកំណត់គោលដៅឱ្យបានច្បាស់លាស់។