ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើវិបត្តិនយោបាយអាចបិទបញ្ចប់ត្រឹមការហូបនំបញ្ចុករួមគ្នាបានទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:១៩
ចលនាហូបនំបញ្ចុកបានផ្ទុះឡើងបណ្ដើរៗនៅថ្នាក់មូលដ្ឋាន ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់សមាជិកបក្សរបស់លោកនាំគ្នាហូបនំបញ្ចុកជាលក្ខណៈទ្រង់ទ្រាយធំនៅថ្ងៃទី៩មិថុនាខាងមុខ។ តាមរយៈការបំផុសនេះ ក៏មានការជម្រុញត្រឡប់មកវិញឲ្យ លោក ហ៊ុន សែន និង លោក សម រង្ស៊ី អង្គុយហូបនំបញ្ចុកជាមួយគ្នាដែលជានិមិត្តរួបឈានទៅរកផ្សះផ្សារជាតិ។ ការហូបនំបញ្ចុករវាងអ្នកនយោបាយទាំងពីរជាអ្វីដែលអ្នកវិភាគនយោបាយ និងតាមដានសង្គមជឿថា អាចឈានទៅបិទបញ្ចប់សំណុំរឿងនយោបាយបច្ចុប្បន្នក៏ថាបាន។ ដូច្នេះវិបត្តិនយោបាយអាចបិទបញ្ចប់ត្រឹមការហូបនំបញ្ចុករួមគ្នាបានទេ?