អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​ហេតុអ្វី​បាន​ជា​ក្រសួង​មហា​ផ្ទៃ​ប្រកាស​ឲ្យ​អភិបាល​ខេត្ត ក្រុង ត្រៀម​លក្ខណៈ​កំរិត​ខ្ពស់​នៅ​មុន និង​ក្រោយ​បុណ្យ​ធំៗ​ក្នុង​ខែ​វិច្ឆិកា​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃទី៣០ ខែ​តុលា បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ទៅ​កាន់ អភិ​បាល​ខេត្ត រាជ​ធានី ដែល​ជា​ប្រធាន​គណៈ​បញ្ជា​ការ​ឯក​ភាព​រដ្ឋ​បាល​រាជ​ធានី ខេត្ត ដើម្បី​បង្កើន​វិធាន​ការ​ថែ​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ឯក​រាជ្យ​ជាតិ និង​បុណ្យ​អុំទូក​នា​ពេល​ខាង​មុខ​។ ជុំវិញ​ការ​ប្រកាស​ដាក់​វិធាន​ការ​តឹង​រឹង​ដល់​អភិ​បាល​ខេត្ត រាជ​ធានី ត្រូវ​តែ​មាន​វត្ត​មាន​នៅ​រាជ​ធានី ខេត្ត​សាមី ជាប់​ជា​ប្រចាំ ចាប់​ពី​ដើម​ខែ​វិច្ឆិកា រហូត​ដល់​ពិធី​បុណ្យ​ជាតិ​ទាំង​ពីរ គឺ​បុណ្យ​ឯក​រាជ្យ​ជាតិ ៩វិច្ឆិកា និង​បុណ្យ​អុំទូក​ថ្ងៃទី១០ ១១ និង១២​វិច្ឆិកា ប្រារព្ធ​ចប់​សព្វ​គ្រប់ អ្នក​តាម​ដាន​សង្គម​និង​នយោ​បាយ​នា​នា​មើល​ឃើញ​ខុសៗ​គ្នា ស្រប​ពេល​លោក សម រង្ស៊ី បាន​ប្រកាស​ធ្វើ​មាតុ​ភូមិ​និវត្តន៍ នៅ​ថ្ងៃ​ទី៩​ខែ​វិច្ឆិកា ផង​ដែរ​។ 

ពិធីបុណ្យអុំទូកកាលពីឆ្នាំមុន
ពិធីបុណ្យអុំទូកកាលពីឆ្នាំមុន @REUTERS
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ