អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​វិស័យ​ឯកជន​ជម្រុញ​ឲ្យ​មាន​ការ​វិនិយោគ​លើ​ការ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​កសិកម្ម និង​វិស័យ​ឯក​ជន ត្រៀម​ជួប​គ្នា នៅ​ថ្ងៃទី៥ មិថុនា ខាង​មុខ​នេះ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​កាត់​បន្ថយ​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ថៃ ។ គម្រោង​នៃ​ជំនួប​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ថៃ​មាន​ការ​កើន​ឡើង​ខ្លាំង​នៅ​ប៉ុន្មាន​សប្ដាហ៍​នេះ ក្រោយ​កម្ពុជា​ផ្អាក​ការ​នាំ​ចូល​ជ្រួក​ពី​វៀត​ណាម ដោយ​សារ​តែ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​។ ជា​យោបល់​មុន​ជំនួប​មក​ដល់​ វិស័យ​ឯកជន​លើក​ឡើង​ថា ដំណោះ​ស្រាយ​មិន​ថា រយៈ​ពេល​ខ្លី​ឬ​វែង​ឡើយ ការ​ជម្រុញ​ឲ្យ​មាន​ការ​វិនិយោគ​លើ​ការ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក ជា​ផ្នែក​មួយ​ដ៏​សំខាន់ ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ក្បែរ​ខាង​។ 

ការពិនិត្យរកមើលជំងឺរបស់សត្វជ្រូក (រូបតំណាង)
ការពិនិត្យរកមើលជំងឺរបស់សត្វជ្រូក (រូបតំណាង) @សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ