អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​ទៅ​លេង​សៀម​រាប​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​ធ្វើ​ការ​លើ​វិស័យ​ទេសចរ​មួយ​ចំនួន​បាន​បង្ហាញ​កង្វល់​រួម​គ្នា​ចំពោះ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​ទៅ​លេង​សៀម​រាប នៅ​ឆមាស​ទី១​ក្នុង​ឆ្នាំ​២០១៩​នេះ ហើយ​ថា ការ​ធ្លាក់​ចុះ​នេះ​ជា​បទ​ពិសោធន៍​ដែល​រដ្ឋ​គួរ​យក​ធ្វើ​ជា​គំរូ​សម្រាប់​ទប់​ស្កាត់​នា​ពេល​ខាង​មុខ​។ តែ​សម្រាប់​អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍​វិញ​យល់​ថា មិន​ទាន់​ក្លាយ​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ពេក​ទេ ខណៈ​ដែល​ក្រសួង​កំពុង​រៀប​ចំ​យុទ្ធ​សាស្ត្រ​ថ្មីៗ​ក្នុង​ការ​អូស​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ត្រឡប់​មក​កម្ពុជា​ជា​ថ្មី​ហើយ​នោះ​។ តែ​សុំ​កុំ​ភ្លេច​ថា ទោះ​ជា​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​ក្នុង​តំបន់​អង្គរ​នៃ​ខេត្ត​សៀម​រាប​ពិត​មែន តែ​ភ្ញៀវ​ទេសចរ​ទាំង​នោះ​បាន​ផ្លាស់​ប្ដូរ​គោល​ដៅ​ទៅ​តំបន់​សមុទ្រ​ម្ដង​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​សំណួរ​នៅ​តែ​ចោទ​ឡើង​ថា ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​ទៅ​លេង​សៀម​រាប អាច​ជះ​ឥទ្ធិ​ពល​ដល់​វិស័យ​ទេសចរ​នៅ​ទូទាំង​ប្រទេស​ដែរ​ទេ​? 

ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ