អ្នកវិភាគ៖ ការថយចុះកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំក្រោយ មិនប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤០
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើការព្យាករថា នៅឆ្នាំ២០២០ខាងមុខនេះ កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះមកត្រឹម៦,៨ភាគរយ។ ការព្យាករនេះ គឺខុសគ្នាបន្តិចនឹងការព្យាកររបស់រដ្ឋាភិបាលកម្ពុជា។ រដ្ឋាភិបាលកម្ពុជា បានប៉ាន់ប្រមាណថា នៅឆ្នាំក្រោយនេះ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៦,៥ភាគរយ។ មូលហេតុនៃការធ្លាក់ចុះនេះ គឺដោយសារតែភាពមិនច្បាស់លាស់នៃប្រព័ន្ធអនុគ្រោះពន្ធEBAរបស់សហភាពអឺរ៉ុប។ ក៏ប៉ុន្តែ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅកម្ពុជាបានលើកឡើងថា ប្រព័ន្ធអនុគ្រោះពន្ធEBAមិនមែនជាបញ្ហាតែមួយដែលរុញកំណើនសេដ្ឋកិច្ចកម្ពុជាថយក្រោយនោះទេ ហើយថា ទោះថយក្រោយបន្តិចមែន តែក៏មិនផ្តល់ប៉ះពាល់អ្វីខ្លាំងក្លាដល់ការអភិវឌ្ឍកម្ពុជាដែរ។