ចំណូល១១០លានដុល្លារពីតំបន់អង្គរគួរយកធ្វើអ្វីខ្លះ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤០
«អភិវឌ្ឍខេត្ត និងលើកកម្ពស់ជីវភាពរដ្ឋ ក្នុងខេត្តសៀមរាបឲ្យសាកសមនឹងកេរ្តិ៍ឈ្មោះដ៏ល្បីរបស់អង្គរ»ជាអ្វីដែលសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលដាក់ចេញជាកញ្ចប់ថវិកាពិសេស ពីចំណូលប្រចាំឆ្នាំ២០១៨ ចំនួន១១០លានដុល្លារ ពីតំបន់អង្គរយកទៅប្រើប្រាស់លើពីរចំណុចនេះឲ្យមានប្រសិទ្ធភាព។ ប៉ុន្តែ ជាគោលការណ៍ចំណូលពីតំបន់អង្គរ រដ្ឋាភិបាលបានបញ្ជូលក្នុងកញ្ចប់ថវិកាជាតិ និងមន្ទីរពេទ្យគន្ធបុប្ឆា។ ទោះបែបណាក៏ដោយ សង្គមស៊ីវិល និងអ្នកធ្វើការផ្នែកទេសចរណ៍ជឿជាក់ថា រដ្ឋាភិបាលមានលទ្ធភាពអភិវឌ្ឍខេត្តឲ្យបានល្អជាងសព្វថ្ងៃ ព្រមទាំងការលើកកម្ពស់ជីវភាពពលរដ្ឋដោយរលូន ប្រសិនបើការចំណាយនោះមានតម្លាភាព។