អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​ហេតុអ្វី​បាន​រដ្ឋា​ភិបាល​កម្ពុជា​នៅ​តែ​ចំហរ​ទ្វារ​ឧត្តម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​សម្រាប់​បក្ស​ផ្សេងៗ​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្រ្តី​កម្ពុជា​បាន​លើក​ឡើង​ថា មាន​តែ​យន្តការ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​តែ​ប៉ុណ្ណោះ​ដែល​មាន​សុពលភាព​ក្នុង​ការ​កោះ​ហៅ​ក្រសួង និង ស្ថាប័ន​រដ្ឋ​មក​សាក​សួរ​បាន ក្រៅ​ពី​យន្ត​ការ​រដ្ឋ​សភា​។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ប្រកាស​ថា យន្ត​ការ​នេះ​នៅ​តែ​បើក​ចំហរ​សម្រាប់​គណបក្ស​ដទៃ​ទៀត​ក្នុង​ការ​ចូល​រួម​ជា​សមាជិក​តាម​រយៈ​ការ​ស្នើ​សុំ​។ ប៉ុន្តែ​គណបក្ស​នយោបាយ​មួយ​ចំនួន​នៅ​តែ​រក្សា​ជំហរ​មិន​ចូល​រួម​ដដែល​។ អ្នក​វិភាគ​មើល​ឃើញ​ថា នេះ​ដោយ​សារ​តែ​បញ្ហា​នយោបាយ​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ជម្រះ​នូវ​បញ្ហា​នេះ​ចេញ ដើម្បី​ចូល​រួម​ជួយ​ដល់​ជាតិ និង ប្រជា​ពលរដ្ឋ​។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលទៅទស្សនកិច្ចពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលទៅទស្សនកិច្ចពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» @SPM page
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ