ហេតុអ្វីបានរដ្ឋាភិបាលកម្ពុជានៅតែចំហរទ្វារឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់សម្រាប់បក្សផ្សេងៗ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥៤
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃសុក្រក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា មានតែយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់តែប៉ុណ្ណោះដែលមានសុពលភាពក្នុងការកោះហៅក្រសួង និង ស្ថាប័នរដ្ឋមកសាកសួរបាន ក្រៅពីយន្តការរដ្ឋសភា។ ជាមួយគ្នានេះ លោកក៏បានប្រកាសថា យន្តការនេះនៅតែបើកចំហរសម្រាប់គណបក្សដទៃទៀតក្នុងការចូលរួមជាសមាជិកតាមរយៈការស្នើសុំ។ ប៉ុន្តែគណបក្សនយោបាយមួយចំនួននៅតែរក្សាជំហរមិនចូលរួមដដែល។ អ្នកវិភាគមើលឃើញថា នេះដោយសារតែបញ្ហានយោបាយ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យអ្នកនយោបាយជម្រះនូវបញ្ហានេះចេញ ដើម្បីចូលរួមជួយដល់ជាតិ និង ប្រជាពលរដ្ឋ។