អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តើ​ចាំ​បាច់​អ្វី​ដែល​រដ្ឋា​ភិបាល​ត្រូវ​ញែក​ងារ​ឧក​ញ៉ា​ចេញ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ពេល​នេះ​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ពី​មាន​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​ញែក​គោរមងារ​ឧក​ញ៉ា​ចេញ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​មក មាន​មន្ត្រី​យោ​ធា និង​ក្រសួង​មហា​ផ្ទៃ​ជិត​១០០​នាក់​ហើយ ដែល​បាន​ចេញ​មក​ប្រកាស​ជា​បន្ត​បន្ទាប់ ដោយ​ខ្លះ​បាន​សម្រេច​បោះ​បង់​ចោល​ងារ​ជា​ឧកញ៉ា ដោយ​រក្សា​ឋាន្តរស័ក្តិ​ដដែល​។ ចំណែក​អ្នក​ខ្លះ បាន​សម្រេច​ចិត្ត​បោះ​បង់​ឋាន្តរ​ស័ក្តិ ដោយ​រក្សា​ងារ​ជា​ឧកញ៉ា​វិញ​។ ការណ៍​នេះ ត្រូវ​បាន​ស្វាគមន៍​ដោយ​អ្នក​វិភាគ​សង្គម និង​សាស្ត្រា​ចារ្យ​ខាង​ប្រវត្តិ​សាស្ត្រ​កម្ពុជា​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ នៅ​តែ​មាន​ការ​ចោទ​សួរ​ថា តើ​ចាំ​បាច់​អ្វី​ដែល​រដ្ឋា​ភិបាល​កម្ពុជា ត្រូវ​ញែក​ងារ​ឧក​ញ៉ា​ចេញ​ពី​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ពេល​នេះ​? 

ការប្រជុំរបស់រដ្ឋាភិបាល (រូបភាពតំណាង)
ការប្រជុំរបស់រដ្ឋាភិបាល (រូបភាពតំណាង) @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ