តើគេអាចបញ្ចប់សំណុំរឿងមេដឹកនាំខ្មែរក្រហមទាន់ពួកគេនៅមានជីវិតបានដែរទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤៥
បន្ទាប់ពីមរណៈភាពរបស់ជនជាប់ចោទ នួន ជា អង្គជំនុំជម្រៈនៃសាលាក្ដីខ្មែរក្រហមគ្រោងបន្តនីតិវិធីលើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទខៀវ សំផន ប្រឆាំងនឹងការផ្ដន្ទាសចំពោះក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋសង្គ្រាម។ រាប់ចាប់តាំងពីការកកើតឡើងនៃអង្គជំនុំជម្រៈនៃសាលាក្ដីខ្មែរក្រហម គិតមកដល់ពេលនេះគឺនៅសល់តែជនជាប់ចោទខៀវ សំផន ម្នាក់ប៉ុណ្ណោះ ខណៈដែលកាំង ហ្គេចអ៊ាវ ហៅឌុច សំណុំរឿងគាត់បានកាត់ក្ដីចប់សព្វគ្រប់ជាមួយនឹងទោសមួយជីវិត។ ប៉ុន្តែអ្វីគួរឲ្យកត់សម្គាល់ ជនជាប់ចោទ នួន ជា អៀង ធីរិទ្ធ អៀង សារី បានទទួលមរណៈភាពទៅជាមួយនឹងសំណុំរឿងមិនទាន់បានបញ្ចប់ដោយដាច់ស្រឡះ។ ដូច្នេះតើគេអាចបញ្ចប់សំណុំរឿងមេដឹកនាំខ្មែរក្រហមដែលនៅសល់ទាន់ពួកគេនៅមានជីវិតដែរទេ?