តើការបន្តបដិសេធរបស់អតីតគណបក្សប្រឆាំងចំពោះការបោះឆ្នោតអសកលក្នុងខែឧសភាខាងមុខមានន័យដែរឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:០៨
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ នៅថ្ងៃទី២៦ខែឧសភាខាងមុខនេះ។ គឺជាការបោះឆ្នោតអសកលដោយមិនមានការចូលរួមផ្ទាល់ពីប្រជាពលរដ្ឋនោះទេ ប៉ុន្តែមានការចូលពីតំណាងតាមរយៈមន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ដែលជាប់ឆ្នោតកន្លងមក។ ក៏ប៉ុន្តែអតីតគណបក្សសង្រ្គោះជាតិដែលនៅតែប្រើរូបសញ្ញាគណបក្សប្រឆាំងនេះជាផ្លូវការ បានចេញប្រកាសមួយដោយទាត់ចោលការបោះឆ្នោតអសកលមួយនេះ។ មូលហេតុសំខាន់ដែលអតីតគណបក្សប្រឆាំងនេះទាត់ចោលជាមុនចំពោះការបោះឆ្នោតក្រុមប្រឹក្សាខាងមុខ គឺដោយសារតែសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន៥០០៧រូប ដែលចូលមកជំនួសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ របស់អតីតគណបក្សសង្រ្គោះជាតិ គឺមិនមែនកើតចេញពីការបោះឆ្នោតជាទូទៅដោយពលរដ្ឋឡើយ ខណៈគណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧។