អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ការ​បន្ត​បដិសេធ​របស់​អតីត​គណ​បក្ស​ប្រឆាំង​ចំពោះ​ការ​បោះ​ឆ្នោត​អសកល​ក្នុង​ខែ​ឧសភា​ខាង​មុខ​មាន​ន័យ​ដែរ​ឬ​ទេ?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​កម្ពុជា​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ អាណត្តិទី៣ ​នៅថ្ងៃ​ទី​២៦​ខែ​ឧសភា​ខាង​មុខ​នេះ​។ ​គឺ​ជា​ការ​បោះឆ្នោត​អសកល​ដោយ​មិន​មាន​ការ​ចូល​រួម​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​នោះទេ​ ប៉ុន្តែ​មាន​ការ​ចូល​ពី​តំណាង​តាម​រយៈ​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ជាប់​ឆ្នោត​កន្លងមក​។ ក៏ប៉ុន្តែ​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ដែល​នៅ​តែ​ប្រើ​រូប​សញ្ញា​គណ​បក្ស​ប្រឆាំង​នេះ​ជា​ផ្លូវ​ការ​ បាន​ចេញ​ប្រកាស​មួយ​ដោយ​ទាត់​ចោល​ការ​បោះ​ឆ្នោត​អសកល​មួយ​នេះ។​ មូលហេតុ​សំខាន់​ដែល​អតីត​គណ​បក្សប្រឆាំង​នេះ​ទាត់​ចោល​ជា​មុន​ចំពោះ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ខាង​មុខ​ គឺ​ដោយសារ​តែ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ចំនួន​៥០០៧​រូប​ ដែល​ចូល​មក​ជំនួស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ ​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ គឺ​មិន​មែន​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ជា​ទូទៅ​ដោយ​ពលរដ្ឋ​ឡើយ​ ខណៈ​គណ​បក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​កាល​ពី​ចុង​ឆ្នាំ​២០១៧​។

លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ពេលចុះ​ពិនិត្យ​​ការិយាល័យ​បោះ​ឆ្នោត​ព្រឹទ្ធសភាកន្លងមក
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ពេលចុះ​ពិនិត្យ​​ការិយាល័យ​បោះ​ឆ្នោត​ព្រឹទ្ធសភាកន្លងមក @អ៊ឹង ប៊ុនថន
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ