អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តើ​ក្រុម​ការងារ​ថ្មី​របស់​រដ្ឋា​ភិបាល​អាច​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​លែង​រិះ​គន់​រឿង​រឹត​ត្បិត​សេរីភាព​បាន​ដែរ​ឫ​ទេ?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាម​រយៈ​សេចក្តី​សម្រេច​មួយ​ចុះ​ថ្ងៃទី២ វិច្ឆិកា ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​បាន​បង្កើត​ក្រុម​ការងារ​មួយ ដើម្បី​ដោះ​ស្រាយ​សំណើ​និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​។ ក្រុម​ការងារ​ថ្មី​នេះ មាន​តួនាទី​ជួប​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ពិនិត្យ​ពិភាក្សា​ពី​បញ្ហា​ប្រឈម​នា​នា និង សិក្សា​សំណើ​និង​សំណូមពរ​ផ្សេងៗ​របស់​ពួក​គេ រួច​លើក​យោបល់​ជូន​រដ្ឋា​ភិបាល ឬ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​។ ក្រៅ​ពី​នេះ គឺ​មាន​ភារកិច្ច​ផ្សព្វ​ផ្សាយ​និង​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​អំពី​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ច្បាប់​និង​លិខិត​បទ​ដ្ឋាន​គតិ​យុត​នា​នា​ដែល​ពាក់​ព័ន្ធ​នឹង​អង្គការ​សង្គម​ស៊ីវិល​។ ដូច្នេះ តើ​ក្រុម​ការងារ​ថ្មី​របស់​រដ្ឋា​ភិបាល​នេះ អាច​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​លែង​រិះគន់​រឿង​រឹត​ត្បិត​សេរីភាព​បាន​ដែរ​ឫ​ទេ? 

(រូបភាពតំណាង)
(រូបភាពតំណាង) @REUTERS
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ