តើក្រុមការងារថ្មីរបស់រដ្ឋាភិបាលអាចធ្វើឲ្យសង្គមស៊ីវិលលែងរិះគន់រឿងរឹតត្បិតសេរីភាពបានដែរឫទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៥៤
តាមរយៈសេចក្តីសម្រេចមួយចុះថ្ងៃទី២ វិច្ឆិកា ប្រមុខរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារមួយ ដើម្បីដោះស្រាយសំណើនិងសំណូមពររបស់អង្គការសង្គមស៊ីវិល។ ក្រុមការងារថ្មីនេះ មានតួនាទីជួបពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យពិភាក្សាពីបញ្ហាប្រឈមនានា និង សិក្សាសំណើនិងសំណូមពរផ្សេងៗរបស់ពួកគេ រួចលើកយោបល់ជូនរដ្ឋាភិបាល ឬក្រសួងស្ថាប័នពាក់ព័ន្ធ។ ក្រៅពីនេះ គឺមានភារកិច្ចផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងដល់អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀតអំពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់និងលិខិតបទដ្ឋានគតិយុតនានាដែលពាក់ព័ន្ធនឹងអង្គការសង្គមស៊ីវិល។ ដូច្នេះ តើក្រុមការងារថ្មីរបស់រដ្ឋាភិបាលនេះ អាចធ្វើឲ្យសង្គមស៊ីវិលលែងរិះគន់រឿងរឹតត្បិតសេរីភាពបានដែរឫទេ?