អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​សង្គម​ស៊ីវិល​៖ ​ការ​អនុវត្ត​អភិក្រម ​«វះ​កាត់»​ របស់​រដ្ឋា​ភិបាល​ចំពោះ​មន្រ្តី​ខិល​ខូច​នៅ​មិន​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​នៅ​ឡើយ​ទេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា កាល​ពី​ចុង​ខែកក្កដា និង ដើម​ខែ​សីហា​នេះ បាន​ប្រកាស​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​អនុវត្ត​អភិក្រម​ទី៥ គឺ «វះកាត់» ចំពោះ​មន្រ្តី​ណា​ដែល​ពុក​រលួយ និង ធ្វើ​បាប​ប្រជា​រាស្រ្ត​។ ជា​លទ្ធផល​មក​ដល់​ពេល​នេះ គេ​សង្កេត​ឃើញ​ថា មាន​មន្រ្តី និង​ឧកញ៉ា​មួយ​ចំនួន​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​និង​ពាក់​ព័ន្ធ​ក្នុង​បទ​ល្មើស​ព្រៃឈើ និង គ្រឿង​ញៀន​ជា​ដើម ត្រូវ​បាន​ចាប់​យក​ទៅ​អនុវត្ត​តាម​ច្បាប់​ជា​បន្ត​បន្ទាប់​។ ប៉ុន្តែ ដំណើរ​ការ​នេះ​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​មើល​ឃើញ​ថា មាន​ភាព​យឺត​យ៉ាវ​មិន​ដូច​ការ​ប្រកាស​របស់​ប្រមុខ​រដ្ឋា​ភិបាល​សោះ​។ អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា បាន​អះអាង​ថា ការ​អនុវត្ត​អភិក្រម​ទី៥​នេះ គឺ​រដ្ឋា​ភិបាល​អនុវត្ត​ជា​ជំហានៗ មិន​អាច​ធ្វើ​ទាំង​កម្រោល​បាន​ឡើយ​។ 

លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំមួយ កាលពីពេលកន្លងទៅ (រូបភាពឯកសារ)
លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំមួយ កាលពីពេលកន្លងទៅ (រូបភាពឯកសារ) @SPM page
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ