អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​សង្គម​ស៊ីវិល​បារម្ភ​ពី​រឿង​សិទ្ធិ​មនុស្ស ខណៈ​រដ្ឋា​ភិបាល​បន្ត​ចាប់​ខ្លួន​អ្នក​បង្ហោះ​សារ​គាំទ្រ​ការ​វិល​ត្រឡប់​របស់​ លោក សម រង្ស៊ី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ បាន​ចេញ​មក​ព្រមាន​ជាថ្មី​ពី​ការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ទាំង​ឡាយ​ណា​ដែល​បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក ដើម្បី​ចូល​រួម​យុទ្ធនា​ការ​ម្រាម​ដៃ​៩ ឬ ក្នុង​ន័យ​គាំទ្រ ឬ​ពាក់​ព័ន្ធ​នឹង​ផែន​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក​សម រង្ស៊ី ដែល​រដ្ឋា​ភិបាល​ចាត់​ទុក​ថា ជា​ផែន​ការ​ធ្វើ​រដ្ឋ​ប្រហារ​។ ការ​ព្រមាន​នេះ ធ្វើ​ឡើង​ស្រប​ពេល​អាជ្ញាធរ និង តុលាការ​កម្ពុជា​បាន​ចាប់​ខ្លួន និង ចោទ​ប្រកាន់​អ្នក​ធ្វើ​សកម្មភាព​គាំទ្រ​លោក​សម រង្ស៊ី​ជា​បន្ត​បន្ទាប់​ពី​បទ រួម​គំនិត​ក្បត់​។ ចំពោះ​បញ្ហា​នេះ អង្គ​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​សម្តែង​នូវ​ព្រួយ​បារម្ភ និង បាន​ចាត់​ទុក​សកម្ម​ភាព​របស់​រដ្ឋា​ភិបាល​កម្ពុជា​ទាំង​នេះ​ថា ​កំពុង​ធ្វើ​ឱ្យ​ស្ថាន​ភាព​គោរព​សិទ្ធិ​មនុស្ស​កាន់​តែ​ធ្លាក់​ដុន​ដាប​។ 

លោក សម រង្ស៊ី
លោក សម រង្ស៊ី @Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ