អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តើ​រដ្ឋា​ភិបាល​ពិត​ជា​ចង់​ឲ្យ​លោក សម រង្ស៊ី និង​អ្នក​គាំទ្រ​នៅ​ខាង​ក្រៅ ជា​ជាង​ចូល​មក​ខាង​ក្នុង​ប្រទេស​ឬ​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាម​គម្រោង លោក សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​មាតុ​ភូមិ​និវត្តន៍ មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី៩​ខែវិច្ឆិកា​ស្អែក​នេះ​។ មុន​នេះ​ប៉ុន្មាន​ថ្ងៃ អនុ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ស្រី មូរ សុខហួរ បាន​ព្យាយាម​ម្តងហើយ​ម្តង​ទៀត​ចូល​មក​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន មាន​ឥណ្ឌូ​នេស៊ី និង​ម៉ាឡេស៊ី ក៏​ប៉ុន្តែ​លោក​ស្រី ត្រូវ​បាន​សមត្ថកិច្ច​នៃ​ប្រទេស​ទាំង​នេះ ឃាត់​ឲ្យ​ត្រលប់​ទៅ​ក្រោយ​វិញ​។ ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​អាស៊ាន មាន​ថៃ ម៉ាឡេស៊ី និង ឥណ្ឌូ​នេស៊ី ដែល​ជួយ​សហ​ប្រតិបត្តិ​ការ​ទប់​ស្កាត់​ការ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី និង​មេដឹក​នាំ​គណ​បក្ស​ប្រឆាំង​ឯទៀត​។ 

លោក ​សម រង្ស៊ី ​និង ​លោកស្រី ​មូរ ​សុខហួរ
លោក ​សម រង្ស៊ី ​និង ​លោកស្រី ​មូរ ​សុខហួរ @facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ