ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/07 12h00 GMT

​សង្គម​ស៊ីវិល ព្រមាន​ពី​គ្រោះ​ថ្នាក់​លើ​ផ្លូវ​ជាតិ​លេខ​៤ថា មាន​ទំហំ​កាន់​តែ​ធំ បើ​មិន​ប្រញាប់​ដោះ​ស្រាយ​

​សង្គម​ស៊ីវិល ព្រមាន​ពី​គ្រោះ​ថ្នាក់​លើ​ផ្លូវ​ជាតិ​លេខ​៤ថា មាន​ទំហំ​កាន់​តែ​ធំ បើ​មិន​ប្រញាប់​ដោះ​ស្រាយ​
 
​គ្រោះ​ថ្នាក់​ចរាចរណ៍​​នៅ​តាម​ដង​ផ្លូវ (រូបភាពតំណាង) @សហការី

ភាគី​ពាក់​ព័ន្ធ​កត់​សម្គាល់​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ធំៗ​លើ​ផ្លូវ​ជាតិ​លេខ​៤ កើត​មាន​ញឹក​ញាប់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ជាក់​ស្ដែង​កាល​ពី​ថ្ងៃទី៨​មិថុនា មនុស្ស​១០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​នេះ និង​បណ្ដាល​ឲ្យ​រថយន្ត​បី​គ្រឿង​ឆាប​ឆេះ​ផង​ដែរ​។ ក្រៅ​ពី​ហេតុ​ការណ៍​នេះ កំណាត់​ផ្លូវ​ជាតិ​លេខ​៤ តាម​រយៈ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដដែល​នេះ ក៏​បាន​បង្ក​ឲ្យ​មាន​ករណី​ស្លាប់​ជា​បន្ត​បន្ទាប់​ផង​ដែរ​។ អ្នក​ជំនាញ​ផ្នែក​ចរាចរណ៍​មើល​ឃើញ​ថា មួយ​ផ្នែក​ដែល​នាំ​ឲ្យ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​មាន​ញឹក​ញាប់​លើ​ផ្លូវ​ជាតិ​លេខ​៤នេះ ព្រោះ​ជា​ផ្លូវ​សេដ្ឋ​កិច្ច រថយន្ត​តូច​ធំ​ចរាចរណ៍​ចេញ​ចូល​ជាប់​មិន​ដាច់ តាម​រយៈ​ការ​ដឹក​ទំនិញ​ទៅលក់​នៅ​បរទេស ដោយ​ឆ្លង​កាត់​កំពង់ផែ​ក្រុង​ព្រះសីហនុ​។ បើ​តាម​សង្គម​ស៊ីវិល​និង​អ្នក​ធ្វើ​ការ​ផ្នែក​ចរាចរណ៍​បាន​មូល​មាត់​គ្នា​ថា ផ្លូវ​ជាតិ​លេខ​៤ ត្រូវ​ប្រញាប់​ដោះ​ស្រាយ បើ​ពុំ​ដូច្នោះ​ការ​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នឹង​មាន​ទំហំ​កាន់​តែ​ធំ​។ 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ