ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
បច្ចុប្បន្នភាពនៃវិស័យអចលនទ្រព្យនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០០
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ ប៉ុន្តែនៅពេលនេះ ស្ថានភាពវិស័យអចលនទ្រព្យមិនបានរីកចម្រើនខ្លាំងដូចកាលពីដើមឆ្នាំ២០១៩នេះនោះទេ។ អ្នកជំនាញផ្នែកអចលនទ្រព្យខ្លះលើកឡើងថា ស្ថានភាពនេះ គឺដោយសារតែជនជាតិចិនជាច្រើនបានចាកចេញពីកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបិទអាជីវកម្មហ្គេមអនឡាញ។ អ្នកជំនាញថា បើមិនមានដំណោះស្រាយទេ ស្ថានភាពនេះនឹងអូសបន្លាយទៅឆ្នាំក្រោយៗទៀត តែអ្នកជំនាញខ្លះទៀតវិញលើកឡើងថា ស្ថានភាពនេះ គឺកើតឡើងតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ។