តាមរយៈចំណាត់ការលើមេ PM ខេត្តរតនគីរី តើការវះកាត់សាច់ស្អុយនៅកម្ពុជាឲ្យមានប្រសិទ្ធភាពឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:០០
មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី លោក គឹម រស្មី កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីលោក ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី ០៩ កុម្ភៈ។ ការលុបឈ្មោះនេះ គឺបន្ទាប់ពីមេបញ្ជាការរូបនេះ បានសម្ញែងចែកប្រាក់ដល់កូនៗរបស់លោកចំនួន៥នាក់ ក្នុងម្នាក់ចំនួន១០ម៉ឺនដុល្លារ។ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះគឺជាការវះកាត់ដ៏ឈឺចាប់ ខណៈអ្នកវិភាគបានចាត់ទុកថា នេះគឺជាវិញ្ញាសាថ្មីមួយទៀតសម្រាប់រដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តន៍ច្បាប់។ តាមរយៈចំណាត់ការលើមេ PM ខេត្តរតនគីរី តើការវះកាត់សាច់ស្អុយនៅកម្ពុជា នឹងឲ្យមានប្រសិទ្ធភាពឬទេ?