ហេតុអ្វីបានជាការគោរពច្បាប់ចរាចរណ៍របស់ពលរដ្ឋកម្ពុជាធ្លាក់ចុះ ខណៈការអភិវឌ្ឍសង្គមកំពុងកើនឡើង?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:១៦
គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំមិនបានធ្លាក់ចុះតាមការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជាឡើយ។ ជាក់ស្តែង នៅក្នុងរយៈពេលមួយត្រីមាសដើមឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍សរុប១,០៧៦លើក កើនឡើង២៥៧លើកឬ៣១%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ ចំណែកចំនួនអ្នកស្លាប់វិញ គឺមាន៥១៣នាក់ កើនឡើងចំនួន៣៣នាក់ ឬប្រមាណ៧ភាគរយ។ ក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា ការគោរពច្បាប់ចរាចរណ៍ធ្លាក់ចុះជាមូលហេតុក្នុងការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍នេះ។ ដូច្នេះ ហេតុអ្វីទៅបានជាការគោរពច្បាប់ចរាចរណ៍របស់ពលរដ្ឋខ្មែរបែរជាធ្លាក់ចុះ ខណៈការអភិវឌ្ឍសង្គមកំពុងមានការវិវត្តទៅមុខជាលំដាប់?