តើវិស័យខុនដូរនឹងមានការប្រឈមទេ ខណៈការសាងសង់មានកាន់តែច្រើន?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤៣
បច្ចុប្បន្នអ្នកជំនាញមើលឃើញថា អគារពាណិជ្ជកម្មនិងខុនដូរមានសន្ទុះកើនឡើងខ្លាំងរយៈពេលបីឆ្នាំចុងក្រោយនេះ ដោយរាប់ចាប់តាំងពីឆ្នាំ២០១៦មក។ និយាយជារួមវត្តមានអគារពាណិជ្ជកម្មនិងខុនដូរដែលកំពុងរីកដុះដាលខ្លាំងនេះដោយសារថា វត្តមានជនបរទេសចូលកម្ពុជាច្រើនជាពិសេសអ្នកវិនិយោគក៏ដូចជាជនជាតិចិនតែម្ដង។ និយាយដោយឡែកសម្រាប់ទីផ្សារខុនដូរអ្នកជំនាញមួយចំនួនព្រួយបារម្ភខ្លាចគ្មានអ្នកនៅ។ តែយ៉ាងណាមិញនេះមិនមែនជាសញ្ញាទាញឲ្យទីផ្សារខុនដូរនៅទ្រឹងឡើយព្រោះថា បច្ចុប្បន្ន វត្តមានខុនដូបានស្រូបយកអ្នករស់នៅជនបរទេស ហើយបច្ចុប្បន្នខុនដូនៅក្នុងក្រុងក៏មានទីផ្សាររួចហើយដែរ។ នេះបើតាមអ្នកជំនាញ។ដូច្នេះតើវិស័យខុនដូរនឹងមានការប្រឈមទេ ខណៈការសាងសង់មានកាន់តែច្រើន?