ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
អ្នកឃ្លាំមើលថាគួរទម្លាក់ចោលបទចោទលើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីដើម្បីបន្ថយការរិះគន់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:២៩
អតីតអ្នកសាព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ បានឡើងតុលាការកំពូលកាលពីម្សិលមិញ ដើម្បីការពារបណ្តឹងរបស់ខ្លួនដែលស្នើឲ្យតុលាការជាន់ខ្ពស់នេះ ទម្លាក់ចោលបទចោទលើពួកគេ បន្ទាប់ពីពួកគេបាននៅក្រៅឃុំបណ្តោះអាសន្ន។ ក្រុមអ្នកតាមដានករណីនេះ លើកឡើងថា គួរតែទម្លាក់ចោលបទចោទលើអតីតអ្នកកាសែតទាំងពីរនេះ ដើម្បីបន្ថយការរិះគន់។ ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា វាជាសិទ្ធិរបស់ចៅក្រមតុលាការកំពូល។