ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
បញ្ហាលទ្ធផលបាក់ឌុប៖ តើក្រសួងអប់រំគួរដោះស្រាយយ៉ាងណា ដើម្បីកុំឱ្យកើតមានការតវ៉ានៅពេលក្រោយ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣៤
កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ម្សិលមិញ សិស្សានុសិស្សមួយចំនួនដែលធ្លាក់បាក់ឌុបជាមួយនឹងអាណាព្យាបាលរបស់ពួកគេ បានប្រមូលផ្តុំគ្នានៅមុខក្រសួងអប់រំ យុវជន និងកីឡា ដើម្បីតវ៉ាឱ្យក្រសួងពិនិត្យឡើងវិញលើកំណែវិញ្ញាសារប្រឡងរបស់ពួកគេ។ ឆ្លើយតបនឹងការតវ៉ានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចបង្កើតគណៈកម្មការពិនិត្យ និង ដោះស្រាយជូនពួកគេ។ ប៉ុន្តែ សំណួរនៅត្រង់ថា តើក្រសួងអប់រំគួរធ្វើយ៉ាងម៉េច និង ដោះស្រាយយ៉ាងម៉េច ដើម្បីកុំឱ្យមានបញ្ហានេះកើតឡើងម្តងទៀតនៅឆ្នាំក្រោយៗ?