តើសង្រ្កានស្ទើរគ្រប់ទីកន្លែងនៅឆ្នាំនេះបានផលចំណេញ ឬបង្កើនការចំណាយ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:១៣
នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរត្រូវនឹងឆ្នាំ២០១៩នេះ គេសង្កេតឃើញថា ស្ទើរតែគ្រប់ទីកន្លែងទូទាំងប្រទេស មានការរៀបកម្មវិធីសង្រ្កាននៅតាមទីប្រជុំជនសំខាន់ៗជាច្រើន រួមទាំងនៅវត្តអារ៉ាម សាលារៀន និងស្ថាប័ននានា។ ទិដ្ឋភាពនេះបង្ហាញឲ្យឃើញថា ផ្ទុយពីឆ្នាំមុនៗ ដែលកម្មវិធីសង្រ្កាននេះ មានរៀបចំធំជាងគេតែមួយគឺនៅខេត្តសៀមរាបទឹកដីអង្គរ។ ប៉ុន្តែកាលណោះមានលើកឡើងថា ការរៀបចំកម្មវិធីសង្រ្កានតែមួយកន្លែងធំបែបនេះធ្វើមានការកកស្ទះខ្លាំង និងបានចំណូលតែមួយខេត្ត។ ចុះសម្រាប់ឆ្នាំនេះ កម្មវិធីសង្រ្កានត្រូវបានរៀបចំឡើងស្ទើរគ្រប់ទីកន្លែងបែបនេះ បានផលចំណេញ ឬក៏បង្កើនការចំណាយ?