ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
កម្ពុជា

លោក ​ខៀវ​ សុភ័គ​៖ ​ជួន​កាល​អ្នក​ហែ​ហម​មក​កម្ពុជា​គឺ​ជា​អ្នក​វាយ​ខ្នោះ ​លោក​ សម​ រង្ស៊ី​!​

media លោក សម រង្ស៊ី ពេលវិលមកកម្ពុជាមុនបោះឆ្នោត​២០១៣ @សហការី

ឆ្លើយ​តប​​នឹង​​ការ​​ចេញ​​សេច​ក្តី​​ប្រកាស​ជា​ផ្លូវ​​ការ​​ម្សិល​មិញ​ថា​ លោក​ សម​ រង្ស៊ី​ ប្រ​ធាន​ស្តីទី​អតីត​គណ​បក្ស​​សង្រ្គោះ​ជាតិ​​​នឹង​​វិល​​មក​​ដល់​​កម្ពុជា​​នៅ​ថ្ងៃ​ទី​៩​​វិច្ឆិកា​​ខាង​មុខ​នោះ ​អ្នក​នាំ​ពាក្យ​​ក្រសួង​​មហា​ផ្ទៃ​ បាន​​បន្លាច​ថា ​អ្នក​ដែល​​ហែ​ហម​​មក​ជាមួយ​លោក​ សម​ រង្ស៊ី​ អាច​ជា​អ្នក​វាយ​​ខ្នោះ​​​មេ​ដឹក​នាំ​​បក្ស​ប្រឆាំង​​រូប​នេះ​​ដោយ​ផ្ទាល់​ ដើម្បី​​បញ្ចៀស​​អំពើ​ហិង្សា​​រវាង​​អ្នក​គាំ​ទ្រ​ លោក​ សម​ រង្ស៊ី​​​ ជា​មួយ​នឹង​​សមត្ថ​កិច្ច​។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃបានប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅ​ថ្ងៃសៅរ៍នេះថា គ្មា​ន​ការ​ផ្លាស់​ប្តូរផែន​ការ​​អ្វីឡើយ​ចំពោះ​ចំណាត់​ការ​ចាប់​ខ្លួន​ លោក សម រង្ស៊ី នៅពេលមេដឹកនាំ​បក្សប្រឆាំង​រូបនេះ​ឈានជើង​ជាន់​ទឹក​ដីកម្ពុជាភ្លាម។

​នៅពេល​សួរថា​តើ​សមត្ថកិច្ច​នឹង​ប្រើ​វិធីបែបណា​ដើម្បី​កុំឲ្យមានការ​ប៉ះទង្គិចដោយ​ហិង្សា​រវាង អ្នកគាំទ្រ លោក សម រង្ស៊ី ជាមួយនឹង​សមត្ថកិច្ច លោក ខៀវ សុភ័គ បានថ្លែង​បែប​បន្លាចថា «ជួនកាលអ្នកដែលហែរហម​លោក សម រង្ស៊ី​គឺជាអ្នកវាយ​ខ្នោះ​លោក សម រង្ស៊ី ជំនួស​សមត្ថកិច្ច»។ គឺអ្វី​ដែល​អ្នកនាំពាក្យក្រសួង​មហាផ្ទៃ​អះអាងថា​ដើម្បី​បញ្ចៀស​អំពើ​ហិង្សាកើតឡើង។

សូមបញ្ជាក់ថា លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បាន​កំណត់​យក​ថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ២០១៩នេះ ជាថ្ងៃបុណ្យឯករាជ្យជាតិ ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​មក​កាន់​ប្រទេសកម្ពុជា បន្ទាប់ពីការតស៊ូដោយនិរទេសខ្លួនអស់រយៈពេលច្រើនឆ្នាំនៅក្រៅ​ប្រទេស។

សម្រាប់ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ នៅមិនទាន់​ជឿជាក់​លើ​ការ​ប្រកាស​របស់​លោក សម រង្ស៊ី តាម​រយៈ​លិខិតជាផ្លូវការនេះទេ។ បើតាមលោក ឡៅ ម៉ុងហៃ គឺទាល់តែ​លោក សម រង្ស៊ី មកដល់​កម្ពុជាជាក់ស្តែង​ទើប​លោកជឿ។

គួររំឭកថា លោក សម រង្ស៊ី ក៏ធ្លាប់​និរទេសខ្លួន​នៅក្រៅប្រទេសជាច្រើន​ឆ្នាំនិង​ច្រើន​ដង​មកហើយ នៅរាល់ពេលដែល​មាន​បណ្តឹង​ប្រឆាំង​រូបលោក​តាម​ផ្លូវ​តុលាការ។ ប៉ុន្តែ​​កាលពីឆ្នាំ២០១៣ ពោលមុនបោះឆ្នោត​តែពីរ​សប្តាហ៍ប៉ុណ្ណោះ លោក សម រង្ស៊ី បាន​វិល​មក​កម្ពុជា​វិញដើម្បី​ដឹកនាំ​គណបក្សសង្រ្គោះជាតិ។

ការ​វិល​ត្រឡប់​របស់​មេដឹកនាំ​បក្សប្រឆាំងកាលណោះ គឺដោយសារតែ​មាន​ភ្លើងខៀវ​ពីលោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ស្នើទៅព្រះ​មហាក្សត្រ​ដើម្បីលើកលែងទោស៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ