ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
សង្គមស៊ីវិលថា ការបង្កើនថវិកាអភិវឌ្ឍ ឃុំ សង្កាត់ ជាចំណុចចាប់ផ្ដើមល្អ ប៉ុន្តែទំហំទឹកប្រាក់នៅតិច
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥៧
រដ្ឋាភិបាលគ្រោងការបង្កើនថវិកាអភិវឌ្ឍ ឃុំ សង្កាត់ ចន្លោះពី៧ម៉ឺនទៅ១០ម៉ឺនដុល្លារ ផ្ដើមពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣ ដែលមាន ឃុំ ចំនួន១៤១០ និងសង្កាត់ចំនួន២៣៦ ។ ការណ៍នេះ ត្រូវបានសង្គមស៊ីវិលទាញភ្ជាប់នឹងគោលនយោបាយរបស់អតីតបក្សប្រឆាំងដែលសន្យាទម្លាក់ថវិកា៥០ម៉ឺនដុល្លារក្នុងមួយ ឃុំ សង្កាត់។ ប៉ុន្តែយ៉ាងណាសង្គមស៊ីវិលស្វាគមន៍ចំពោះការបង្កើនថវិកាអភិវឌ្ឍ ឃុំ សង្កាត់ ថាជាចំណុចចាប់ផ្ដើមល្អ ប៉ុន្តែទំហំទឹកប្រាក់ចន្លោះពី៧ម៉ឺនទៅ១០ម៉ឺនដុល្លារ នេះតិចនៅឡើយ។