ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
គួរធ្វើយ៉ាងណា ដើម្បីកុំឲ្យកម្ពុជាក្លាយជាធុងសម្រាមប្រទេសអ្នកមាន?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:១០
ជាថ្មីម្តងទៀត ការនាំចូលសំណល់ប្លាស្ទិកចំនួន៨៣កុងតឺន័រមកក្នុងប្រទេសកម្ពុជា ដែលសមត្ថកិច្ចបើកបង្ហាញកាលពីថ្ងៃអង្គារកន្លងទៅ ធ្វើឲ្យមានការចោទសួរថា តើប្រទេសកម្ពុជា ជាធុងសម្រាម សម្រាប់ប្រទេសដែលមានឃឿនឧស្សាហកម្មជឿនលឿនបោះចោលកាកសំណល់ឬយ៉ាងណា? បញ្ហានេះ ត្រូវបានទាមទារឲ្យមានការអនុវត្តច្បាប់ឲ្យបានតឹងរឹងទៅលើក្រុមហ៊ុន ស្ថាប័ន ឬបុគ្គល ដែលពាក់ព័ន្ធ ដើម្បីចៀសវាងការប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា និងជាការព្រមានដល់មន្ត្រីរដ្ឋ ដែលឃុបឃិតក្នុងការនាំចូលកាកសំណល់សម្រាមនេះ។