អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​គួរ​ធ្វើ​យ៉ាង​ណា ដើម្បី​កុំ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ធុង​សម្រាម​ប្រទេស​អ្នក​មាន​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​ថ្មី​ម្តង​ទៀត ការ​នាំ​ចូល​សំណល់​ប្លាស្ទិក​ចំនួន​៨៣​កុងតឺន័រ​មក​ក្នុង​ប្រទេស​កម្ពុជា ដែល​សមត្ថកិច្ច​បើក​បង្ហាញ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ធ្វើ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​ប្រទេស​កម្ពុជា ជា​ធុង​សម្រាម សម្រាប់​ប្រទេស​ដែល​មាន​ឃឿន​ឧស្សាហកម្ម​ជឿន​លឿន​បោះ​ចោល​កាក​សំណល់​ឬ​យ៉ាង​ណា​? បញ្ហា​នេះ ត្រូវ​បាន​ទាម​ទារ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹង​រឹង​ទៅ​លើ​ក្រុមហ៊ុន ស្ថាប័ន ឬបុគ្គល ដែល​ពាក់​ព័ន្ធ ដើម្បី​ចៀស​វាង​ការ​ប៉ះ​ពាល់​ដល់​កិត្តិយស​ប្រទេស​កម្ពុជា និង​ជា​ការ​ព្រមាន​ដល់​មន្ត្រី​រដ្ឋ ដែល​ឃុប​ឃិត​ក្នុង​ការ​នាំ​ចូល​កាក​សំណល់​សម្រាម​នេះ​។ 

សម្រាមដែលមានក្នុងកុងតឺន័រ
សម្រាមដែលមានក្នុងកុងតឺន័រ @FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ