ហេតុអ្វីចាំបាច់បង្កើតក្រុមការងារដោះស្រាយទំនាស់បន្ថែមទៀតនៅមុខផ្ទះនាយករដ្ឋមន្រ្តី?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៣១
រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៦ តុលា បានសម្រេចបង្កើតក្រុមការងារចម្រុះថ្មីមួយ ដើម្បីទទួល និងដោះស្រាយបណ្តឹងតវ៉ាផ្សេងៗនៅមុខផ្ទះនាយករដ្ឋមន្រ្តី។ ក្រុមការងារចម្រុះថ្មីនេះ មានការចូលរួមពីមន្រ្តីជាន់ខ្ពស់យោធា ប៉ូលីស ប៉េអឹម រដ្ឋបាលស៊ីវិល និងស្ថាប័នពាក់ព័ន្ធដទៃទៀត។ ក្រុមការងារនេះ មានតួនាទីទទួលបណ្តឹងតវ៉ានៅមុខផ្ទះនាយករដ្ឋមន្ត្រី ទប់ស្កាត់ក្រុមអ្នកតវ៉ាដែលមានបាតុករច្រើនមកដាក់ពាក្យបណ្តឹង ក៏ដូចជាពន្យល់ដល់អ្នកតវ៉ាពីភារកិច្ចក្រុមការងារចម្រុះ និងច្បាប់ផ្សេងៗ ព្រមទាំងទប់ស្កាត់រាល់ការញុះញង់ពីក្រុមឆ្លៀតឱកាសដែលកេងចំណេញមកលើក្រុមអ្នកតវ៉ា។ ជាការកត់សម្គាល់ ស្ថាប័នដោះស្រាយទំនាស់ផ្សេងៗរបស់រដ្ឋាភិបាលមានរួចទៅហើយ ដែលនេះធ្វើឲ្យមានចម្ងល់ថា តើហេតុអ្វីបានជារដ្ឋាភិបាលចាំបាច់បង្កើតក្រុមការងារថ្មីនេះបន្ថែមទៀត។