តើប្រទេសសមាជិកអាស៊ានពាក់កណ្តាលពិតជាមានបញ្ហាដូចៗគ្នាជាមួយសហភាពអឺរ៉ុបឬ?
នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សប្រមាណជា២ពាន់នាក់ នាព្រឹកថ្ងៃចន្ទម្សិលមិញ នៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រទេសអាស៊ានមួយចំនួនក៏មានបញ្ហាជាមួយសហភាពអឺរ៉ុបដែរ មិនមែនមានតែកម្ពុជាមួយនោះទេ។ លោក លោក ហ៊ុន សែន បានលើកយកបញ្ហារបស់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី មកបង្ហាញ ហើយថាទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងអាស៊ាន កំពុងស្ថិតនៅលើទិដ្ឋភាពមួយមិនសូវជាល្អ។ ជុំវិញបញ្ហានេះ តើអ្នកជំនាញ និងអ្នកតាមដានសង្គម ក៏មើលឃើញស្ថានភាពនៃទំនាក់ទំនងរវាងអាស៊ាន និងសហភាពអឺរ៉ុប មានស្ថានភាពផ្សេងៗគ្នាដែរ។
ទាក់ទងនឹងប្រធានបទនេះ