ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ហេតុអ្វីបានជាអ្នកវិភាគរងការរិះគន់ វាយប្រហារពីអ្នកគាំទ្របក្សប្រឆាំងមួយចំនួន ដោយសារតែ យោបល់ផ្សេងគ្នា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២៤
ជាការកត់សម្គាល់ ចាប់តាំងពីថ្ងៃទី៩វិច្ឆិកាមក អ្នកគាំទ្រអតីតគណបក្សប្រឆាំង ដែលស្មោះស្ម័គ្រនឹង លោក សម រង្ស៊ី បន្តបង្កើនការវាយប្រហារ និងរិះគន់ទៅលើអ្នកវិភាគនយោបាយ មួយចំនួននៅក្រៅប្រទេស ដែលតែងតែមានគំនិតវិជ្ជមានចំពោះបក្សប្រឆាំង។ បញ្ហានេះ ត្រូវបានអ្នកវិភាគ និងតាមដាននយោបាយនៅក្នុងស្រុក មើលឃើញថាជាវប្បធម៌ និងជាការគុំគួនជាលក្ខណៈបុគ្គល ដែលកើតមានជាយូរមកហើយនៅក្នុងសង្គម និងផ្នត់គំនិតខ្មែរ។