អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​អ្នក​ជំនាញ​៖ ​រូប​ភាព​ឆ​បោក​មិន​អាច​ទាញ​អាសន្ន​ដល់​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​ឡើយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ​បាន​ចេញ​មុខ​អះអាង​ថា រូប​ភាព​ឆបោក​នានា​ទាក់​ទង​ការ​ទិញ​លក់ ដី ផ្ទះ នៅ​មិន​ទាន់​ជា​សញ្ញា​អាសន្ន​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឡើយ​។ ការ​អះ​អាង​នេះធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​ក្រុម​ហ៊ុន​ទិញ-លក់​ដីឡូតិ៍ម្នាក់​ ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ក្នុង​អំពើ​ឆបោក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​។​ ជាអំពើដែល​ជន​សង្ស័យ​បាន​ដើរ​តួនា​ទី​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍ ទៅ​លើ​វិស័យ​អចលន​ទ្រព្យ ​ដោយ​បបួល​ជន​រង​គ្រោះឲ្យ​ដាក់​លុយ​វិនិយោគ ​ហើយ​សន្យា​ទទួល​បាន​ភាគ​លាភ ឬ​ប្រាក់​ចំណេញ​ខ្ពស់​ប្រចាំ​ខែ​។ ចំណុច​នេះ​ អ្នក​ជំនាញ​អចលនទ្រព្យ​បន្ទោស​ទៅ​លើ​ពលរដ្ឋ​ចង់​បាន​ប្រាក់​ចំណេញ​ហួស​ប្រមាណ​។ តែ​យ៉ាង​ណា​អ្នក ជំនាញ​ផ្នែក​អចលនទ្រព្យ​ថា ការ​ចាប់​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលាការ​ជា​សារ​ផ្ញើ​ដល់​អ្នក​ឯទៀត​ដែល​កំពុង​ឆបោក​ឲ្យ​ងាក​មក​ដើរ​លើ​ផ្លូវ​ត្រូវ​វិញ​។ 

ដី (រូបភាពតំណាង)
ដី (រូបភាពតំណាង) @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ