អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​​រលំ​​អគារ​​នៅ​ព្រះ​សីហនុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជា​បន្ត​បន្ទាប់​នេះ​ផ្ដល់​មេរៀន​អ្វីខ្លះ​ដល់​អាជ្ញាធរ​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មហាជន អ្នក​នយោបាយ សង្គម​ស៊ីវិល​ជា​ដើម បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃសៅរ៍​ទី២១​មិថុនា​។ ការ​ទាម​ទារ​របស់​ពួកគេ​បាន​ទទូច​ឲ្យ រដ្ឋា​ភិបាល​ស្វែង​រក​អ្នក​ពាក់​ព័ន្ធ​ក្នុង​ការ​ផ្ដល់​សិទ្ធិ​អនុញ្ញាត្ត​ឲ្យ​សាង​សង់​អគារ​ដែល​ដួល​រលំ​នេះ មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​។ ចំណែក​អាជ្ញាធរ​ក៏​រង​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ដែរ ដែល​បណ្ដែត​បណ្ដោយ​ឲ្យ​មាន​ការ​សាង​សង់​។ ហើយ​ការ​រិះគន់​នោះ​បាន​បន្ទរ​បន្ថែម​ឲ្យ​ប្រមុខ​រដ្ឋា​ភិបាល​ដក​ហូត​តំណែង​តួនាទី​អភិបាល​ខេត្ត​ព្រះសីហនុ ជុំវិញ​សំណុំ​រឿង​រលំ​អគារ​នេះ​។ ដូច្នេះ​តើ​ករណី​រលំ​អគារ​នៅ​ព្រះសីហនុ​ដែល​ធ្វើ​ឲ្យ​ស្លាប់​ជា​បន្ត​បន្ទាប់​នេះ​ផ្ដល់​មេរៀន​អ្វីខ្លះ​ដល់​អាជ្ញាធរ? 

អ្នកជួយសង្គ្រោះកំពុងធ្វើកំណាយរុករកជនរងគ្រោះ បន្ទាប់ពីអគាររលំ
អ្នកជួយសង្គ្រោះកំពុងធ្វើកំណាយរុករកជនរងគ្រោះ បន្ទាប់ពីអគាររលំ @REUTERS
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ