អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​បាក់​រលំ​អាគារ​នៅ​ព្រះ​សីហនុ​៖ ការ​ទាម​ទារ​ឲ្យ​ដាស់​ទោស​ទណ្ឌ​នៅ​តែ​មាន ទោះ​មាន​ការ​លាលែង​ពី​តំណែង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​បញ្ជាក់​ថា លោក​យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ​បាន​ស្នើ​សុំ​មក​លោក ដើម្បី​លាលែង​ពី​តំណែង​អភិបាល​ខេត្ត​នេះ​។ ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​យល់​ព្រម​តាម​សំណើ​នេះ​។ ការ​លា​លែង​ពី​តំណែង​របស់​លោក យន្ត មីន ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​មក​លើ​សមត្ថកិច្ច​របស់​លោក និង​ទាមទារ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង ក្រោយ​ពី​ឧបទ្ទវហេតុ​បាក់​រលំ​អាគារ​ស្លាប់​មនុស្ស​ចំនួន​២៨​នាក់។ ជុំវិញ​រឿង​នេះ, ប្រតិកម្ម​ស្វាគមន៍ និង​ការ​ទាម​ទារ​ឲ្យ​ដាក់​ទោស​ទណ្ឌ លើ​មន្ត្រី​ពាក់​ព័ន្ធ​នៅ​តែ​បន្ត​មាន​ហូរហែ​។ ខាង​ក្រោម​នេះ​គឺ​ជា​ប្រតិកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​។ 

គំនរបាក់បែករបស់អគារដែលបានរលំនៅក្នុងខេត្តព្រះសីហនុ
គំនរបាក់បែករបស់អគារដែលបានរលំនៅក្នុងខេត្តព្រះសីហនុ @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ