តើកម្ពុជាគួរព្រួយបារម្ភពីបញ្ហាសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងមហាយក្សចិនដែរឫទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤២
សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និង មហាយក្សចិននារយៈពេលចុងក្រោយនេះ បានធ្វើឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពិភពលោកទាំងមូល។ ប្រទេសតូចៗខ្លះបានសម្តែងនូវការព្រួយបារម្ភខ្លាចក្រែងសង្គ្រាមពាណិជ្ជកម្មនេះប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួន។ យ៉ាងណាមិញ កម្ពុជាក៏ដូច្នេះដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានអះអាងថា ពេលនេះកម្ពុជាមិនទាន់ទទួលរងផលអវិជ្ជមានណាមួយពីសង្រ្គាមពាណិជ្ជកម្មនៃមហាអំណាចទាំងពីរនេះទេ តែក៏បានត្រៀមខ្លួនទប់ទល់ហើយដែរ។ ប៉ុន្តែអ្នកជំនាញផ្នែកសេដ្ឋកិច្ចវិញ លើកឡើងថា កម្ពុជាមិនគួរព្រួយបារម្ភពេកទេ ព្រោះកម្រិតសង្គ្រាមពាណិជ្ជកម្មត្រឹមតែប៉ុណ្ណេះមិនប៉ះពាល់អ្វីជាដុំកំភួនដល់កម្ពុជាឡើយវៀរលែងតែឈានទៅធ្ងន់ធ្ងរជាងនេះ។