អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ តើ​កម្ពុជា​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ និង​ចំណាយ​ថវិកា​ជាតិ​លើ​វិស័យ​អ្វី​ជា​អាទិ​ភាព​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋា​ភិបាល​កម្ពុជា​បាន​អនុម័ត​រួច​ហើយ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២០​កាល​ពី​ថ្ងៃទី២៥ ខែតុលា។ សម្រាប់​ឆ្នាំ​ក្រោយ​នេះ រដ្ឋា​ភិបាល​គ្រោង​ចំណាយ​ថវិកា ៣៣,៣៣៩,៦៣៣​លាន​រៀល ឫ ប្រមាណ​៨,២២៣​លាន​ដុល្លារ​អាមេរិក​ ស្មើ​នឹង​២៨,០១ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​មាន​កំណើន​២២,៧​ភាគរយ បើ​ប្រើប​ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ​២០១៩​។ នៅ​តាម​វិស័យ​នីមួយៗ រដ្ឋា​ភិបាល​កម្ពុជា​បាន​ដំឡើង​កញ្ចប់​ថវិកា​តិច និង ច្រើន​ទៅ​តាម​តម្រូវ​ការ​ចាំ​បាច់​។ ប៉ុន្តែ​ក្នុង​ស្ថាន​ភាព​ដូច​ពេល​បច្ចុប្បន្ន​នេះ តើ​រដ្ឋា​ភិបាល​កម្ពុជា​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ និង ចំណាយ​ថវិកា​លើ​វិស័យ​អ្វី​ជា​អាទិភាព​? 

ប្រាក់រៀល
ប្រាក់រៀល @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ