ស្ថានភាពបច្ចុប្បន្ននេះ តើកម្ពុជាគួរតែយកចិត្តទុកដាក់ និងចំណាយថវិកាជាតិលើវិស័យអ្វីជាអាទិភាព?
រដ្ឋាភិបាលកម្ពុជាបានអនុម័តរួចហើយលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០កាលពីថ្ងៃទី២៥ ខែតុលា។ សម្រាប់ឆ្នាំក្រោយនេះ រដ្ឋាភិបាលគ្រោងចំណាយថវិកា ៣៣,៣៣៩,៦៣៣លានរៀល ឫ ប្រមាណ៨,២២៣លានដុល្លារអាមេរិក ស្មើនឹង២៨,០១ ភាគរយនៃផលិតផលក្នុងស្រុកសរុប និងមានកំណើន២២,៧ភាគរយ បើប្រើបធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៩។ នៅតាមវិស័យនីមួយៗ រដ្ឋាភិបាលកម្ពុជាបានដំឡើងកញ្ចប់ថវិកាតិច និង ច្រើនទៅតាមតម្រូវការចាំបាច់។ ប៉ុន្តែក្នុងស្ថានភាពដូចពេលបច្ចុប្បន្ននេះ តើរដ្ឋាភិបាលកម្ពុជាគួរតែយកចិត្តទុកដាក់ និង ចំណាយថវិកាលើវិស័យអ្វីជាអាទិភាព?
ទាក់ទងនឹងប្រធានបទនេះ