ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
វិស័យសុខាភិបាលខ្មែរ កាន់តែគ្រោះថ្នាក់ឬ ក្រោយរកឃើញអ្នកដើរចាក់ថ្នាំតាមភូមិរាប់រយនាក់ គ្មានច្បាប់អនុញ្ញាត្ត?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៣៩
បន្ទាប់ពីមនុស្សជិត៦០០នាក់ បានរងពាក្យបណ្ដឹងក្នុងសំណុំរឿងចេញព្យាបាលជំងឺពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ដោយគ្មានការអនុញ្ញាត្តពីក្រសួងជំនាញ អ្នកតាមដានសង្គមលើកឡើងប្រហាក់ប្រហែលគ្នាថា វិស័យសុខាភិបាលកាន់តែបាត់ទំនុកចិត្តពីពលរដ្ឋក្នុងស្រុក។ ប៉ុន្តែអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រតិកម្មតបថា គេមិនអាចទាញយកបញ្ហាមួយផ្នែកទៅភ្ជាប់បញ្ហាជារួមបានទេ។ អ្វីដែលកើតឡើង ក្រសួងនិងមន្ទីរកំពុងតែដោះស្រាយហើយតាមរយៈវិធានការផ្នែកច្បាប់ទៅកាន់ពួកគេ។ ការពិតយ៉ាងណា?