ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ការតម្លើងប្រាក់បំណាច់មុខងារដល់ចៅក្រម និងព្រះរាជអាជ្ញា អាចជួយជម្រុញឲ្យមានកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ខ្មែរ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥១
រដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានចេញអនុក្រឹត្យមួយស្តីពីការតម្លើងប្រាក់បំណាច់ដល់ចៅក្រម និងព្រះរាជអាជ្ញា នៅក្នុងចន្លោះពី៣សែនរៀលទៅ៥សែនរៀលក្នុង១ខែ ដែលការតម្លើងប្រាក់បំណាច់នេះត្រូវបានអគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមពិពណ៌នាថាជាការតម្លើងដូចជាមន្ត្រីរាជការនានាដែរ។ ផ្តើមចេញពីការតម្លើងប្រាក់បំណាច់ពីលើប្រាក់បៀវត្សរ៍ ដែលច្រើនរួចទៅហើយនោះ មានការចោទសួរថា តើប្រសិទ្ធភាពការងាររបស់ចៅក្រម ព្រះរាជអាជ្ញា មានកំរិតណា បន្ទាប់ពីមានកំណែរទម្រង់ប្រព័ន្ធយុត្តិធម៌ កន្លងទៅនេះ។