ទិវាអំណានជាតិ៖ ការអាននៅកម្ពុជាមានការកើនឡើងជាមុន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:២៦
នៅថ្ងៃទី១១ ខែមិនា ខាងមុខនេះ កម្ពុជានឹងចាប់ផ្តើមប្រារព្ធទិវាអំណានជាតិលើកទី១ ក្រោមប្រធានបទ “បណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន"។ ការបង្កើតទិវានេះឡើង ត្រូវបានក្រសួងអប់រំចាត់ទុកថារួមចំណែកលើកស្ទួយការអានរបស់ពលរដ្ឋកម្ពុជា ទាំងក្នុងសាលារៀន និងក្រៅសាលារៀន។ ដូចគ្នានេះដែរលោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ក៏បានចាត់ទុកថាទិវានេះមានប្រយោជន៍ដោយសារការអានគឺផ្តល់សារៈសំខាន់ច្រើន និងគាំទ្រចំពោះសកម្មភាពនេះ។ ខណៈអ្នកនិពន្ធបានមើលឃើញថាការអានរបស់ពលរដ្ឋកម្ពុជាមានការកើនឡើង។