ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើកង្វះសហជីពឯករាជ្យ ធ្វើឲ្យមានការរំលោភសិទ្ធិនិងលក្ខខណ្ឌការងារនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤៩
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតកាលពីម្សិលមិញ ដោយរកឃើញថា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មិនមានសហជីពឯករាជ្យនោះទេ។ ការមិនមានសហជីពឯករាជ្យដោយសារតែសកម្មជនមួយចំនួនដែលគ្រោងបង្កើតសហជីព ត្រូវបានថៅកែរោងចក្របញ្ឈប់ពីការងារ។ តើកង្វះសហជីពឯករាជ្យ ធ្វើឲ្យមានការរំលោភសិទ្ធិនិងលក្ខខណ្ឌការងារនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ?