អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កម្ពុជា​​អបអរ​ការ​​ដាក់​​ប្រាសាទ​​សំបូរ​​ព្រៃគុក​​​ជា​​បេតិក​ភណ្ឌ​ពិភព​លោក ​​​ខណៈ​​​អ្នក​​​ជំនាញ​​ថា ​​កម្ពុជា​​ខ្វះ​​ការ​​ការ​​ពារ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាជ្ញាធរ​ក្រុងភ្នំពេញ នឹង​បញ្ជៀ​ស​ចរាចរណ៍​នៅ​ជុំវិញ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ជា​បណ្តោះអាសន្ន នៅ​ល្ងាច​ថ្ងៃទី ១៧ កក្កដា​នេះ ដើម្បី​ប្រារព្ធ​ពិធី​អបអរសាទរ​នៃ​ការដាក់បញ្ចូល​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ ពិធី​នេះ នឹងមាន​ការចូលរួម​ពី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និង​មហាជន ប្រមាណ​ជា១ម៉ឺន​នាក់។ សូមបញ្ជាក់ថា ប្រាសាទ​សំបូ​ព្រៃ​គុក គឺជា​ប្រាសាទខ្មែរ​ទី៣ បន្ទាប់ពី​ប្រាសាទអង្គរវត្ត និង​ប្រាសាទព្រះវិហារ ដែល​ត្រូវបាន​អង្គការ UNESCO ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដែលមាន​តម្លៃ​ជាស​កល។ សម្រាប់​ពលរដ្ឋ​កម្ពុជា នេះ​គឺជា​មោទនភាព​ថ្មី​ថែមទៀត ដែល​ត្រូវតែ​អបអរសាទរ។ ក៏ប៉ុន្តែ អ្នក​បុរាណវិទ្យា និង​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ បាន​ទាញ​ចំណាប់អារម្មណ៍​របស់​ម​ហា​ជន​ខ្មែរ ឲ្យ​យកចិត្តទុកដាក់​ថែរក្សា ការពារ ប្រាសាទខ្មែរ​ជាច្រើន​ទៀត ដែល​កំពុង​រិច​រិល ដោយសារតែ​ពេលវេលា​និង​ធម្មជាតិ។

កម្ពុជា​ត្រៀម​អបអរសាទរ​ការ​ដាក់​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃគុក ​ជា​សម្បត្តិ​បេតិកភណ្ឌពិភព​លោក ​នៅ​ថ្ងៃទី ​១៧ ​កក្កដា​ ឆ្នាំ ​២០១៧​ ​នា​ពហុកីឡា​ដ្ឋាន​ជាតិ។
កម្ពុជា​ត្រៀម​អបអរសាទរ​ការ​ដាក់​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃគុក ​ជា​សម្បត្តិ​បេតិកភណ្ឌពិភព​លោក ​នៅ​ថ្ងៃទី ​១៧ ​កក្កដា​ ឆ្នាំ ​២០១៧​ ​នា​ពហុកីឡា​ដ្ឋាន​ជាតិ។ @Facbook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ