តើបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដល់ពេលដែលត្រូវប្រកាសអាសន្នហើយឬនៅ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២២
គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសណាក៏មានដែរ។ ក៏ប៉ុន្តែការកាត់បន្ថយឲ្យនៅក្នុងកម្រិតទាប គឺជាគោលដៅរបស់ភាគីពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស៥២នាក់ស្លាប់ និង១៨៣នាក់ បានរបួសធ្ងន់និងស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបានបិទបញ្ចប់ទៅ កាលពីថ្ងៃទី ១៦ មេសា។ ចំនួនអ្នកស្លាប់នេះ បានកើនឡើង២០នាក់ បើធៀបនឹងរយៈពេលដូចគ្នានៃពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៨។ តើភាគីពាក់ព័ន្ធគួរចូលរួមបែបណា ដើម្បីបញ្ចប់ ឬឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា?