អានតួអត្ថបទ
បទសម្ភាស

លោក ហង្ស ពុទ្ធា៖ «ការ​ប្រកាស​របស់​រដ្ឋាភិបាល​ធ្វើ​ឲ្យ​គ.ជ.ប​កំណត់​ពលរដ្ឋ​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​បាន​ច្បាស់​លាស់»

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប) ស្វាគមន៍​នូវ​ការ​ប្រកាស​កាល​បរិច្ឆេទ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​២៤​ខែ​ឧសភា​នេះ ដោយ​កំណត់​យក​ថ្ងៃ​អាទិត្យ​ទី​៤​ខែ​មិថុនា​ឆ្នាំ​២០១៧ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤។ អ្នក​នាំ​ពាក្យ​គ.ជ.ប​ លោក ហង្ស ពុទ្ធា ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា ការ​ប្រកាស​ឲ្យ​ដឹង​ពី​កាល​បរិច្ឆេទ​ជាក់​លាក់ តាម​ច្បាប់ យ៉ាង​ហោច​ណាស់​៩​ខែ​មុន​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​នេះ ធ្វើ​ឲ្យ​គ.ជ.ប មាន​ឱកាស​រៀបចំ​ផែនការ​មេ​និង​កាល​វិភាគ​ច្បាស់​លាស់ ដើម្បី​ដំណើរ​ការងារ​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព។ 

​លោក​ ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា​ គ.ជ.ប។​
​លោក​ ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា​ គ.ជ.ប។​
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ